The Akra Group

ទិដ្ឋភាពទូទៅ
Akra គ្រូប បម្រើអតិថិជន ដែលពាក់ព័ន្ធនឹងអាជីវកម្ម ឆ្លងកាត់ព្រំដែនអន្តរជាតិ។ ដៃគូរបស់យើង មានបទពិសោធច្រើនទស្សវត្សរ៍ ក្នុងការជួយអតិថិជន ដើម្បីឈានដល់គោលដៅ គោលដៅអាជីវកម្ម
គោលដៅប្រតិបត្តិភ្លាមៗ និងបង្កើតការទាក់ទងដើម្បីពង្រីកឱកាសធ្វើអាជីវកម្ម។ 

សូម្បីពិភពចំណេះដឹងសព្វថ្ងៃ ដែលពឹងផ្អែកលើអ៊ីនធឺណែត និងគមនាគមន៍ ដែលមានល្បឿនលឿន ក៏
ដោយ ក៏អាជីវកម្មត្រូវការ ការទាក់ទងផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យ។ អាជីវកម្មក៏ត្រូវការប្រភេទ
ចំណេះដឹង ដែលមិនអាចស្វែងរកបានក្នុងអ៊ីនធឺណឺតដែរ ដែលជាចំណេះដឹង ដែលត្រូវការគេពិពណ៌ថា
ជាចំណេះដ៏ល្អបំផុតប្រកបដោយគតិបណ្ឌិត។  

មានសុភាសិតជាច្រើននិយាយថា ( the meeting before the meeting ) រឺ​ សារៈសំខាន់នៃទស្សនៈ
វិស័យ ។ គេបង្កើតក្រុម Akra ដើម្បីធានាថា អតិថិជនរបស់យើងទទួលបាន ទស្សនៈវិស័យ និងជំនឿ
ជាក់ក្នុងស្រុកតាមប្រពៃណី។ ទិសដៅ និងផែនការយុទ្ធសាស្ត្រ យើងយល់ច្បាស់នូវតម្រូវការ ដើម្បីឲ្យ
អាជីវកម្មទទួលបានជោគជ័យ។ បន្ថែមពីលើនេះ អតិថិជនរបស់យើង មិនដែលភ្ញាក់ផ្អើលស្វែងរកលក្ខ
ខណ្ឌប្រតិបត្តិការ និងការចរចារអាជីវកម្មអ្វីនោះទេ។ មុខរបររបស់យើងគឺធ្វើការធានាថាអតិថិជនរបស់
យើងគឺត្រូវការគេជូនដំណឹងពេញលេញ និង ត្រៀមដើម្បីជោគជ័យអាជីវកម្ម។ 

Akraគ្រូប ផ្តោតសំខាន់លើការជួយអ្នកដទៃឲ្យទទួលបាន ប្រតិបត្តិការអន្តរជាតិនិងការបង្កើតគម្រោង។
យើងបានបែងចែក ការវិនិយោគដើម្បីទុកសម្រាប់ការបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទឹក និង
ឧស្សាហកម្មថាមពល ។ សំខាន់បំផុត យើងសុខចិត្ត ពលីជួយអតិថិជនរបស់យើង ដើម្បីឲ្យឈានដល់
គោលដៅអាជីវកម្មរបស់ពួកគេ ទោះបីជានៅទីណាក៏ដោយ។  

ពេលត្រូវហៅទូរស័ព្ទមកយើង
វាជាពេលវេលាដែលត្រូវហៅទូរស័ព្ទមក Akra គ្រូប នៅពេលដែលអ្នកត្រូវការ ការប្រឹក្សា ការអនុវត្ត ស្មោះត្រង់ផ្នែកអាជីវកម្ម។ នោះមានន័យថា នៅពេលអ្នកឈានដល់ការរកស៊ីផ្សងព្រេង ក្នុងអំឡុងពេល
ដំណើរការណ៍ផែនការយុទ្ធសាស្ត្រឬនៅពេលអ្នកស្ថិតក្រោមសម្ពាធស្ថានភាពលំបាកឬច្របូកច្របល់។  

អតិថិជនខ្លះហៅទូរស័ព្ទមកយើង នៅពេលគេត្រូវការទស្សនៈវិស័យទូទៅស្តីអំពីឧស្សាហកម្ម ឬនៅពេល
ដែលសកម្មភាពរដ្ឋាភិបាលឬនយោបាយជាតិតម្រូវឲ្យឆ្លើយតប។ទោះបីជាយ៉ាងណាក៏ដោយជាញឹកញាប់
អតិថិជនរបស់យើង ហៅទូរស័ព្ទ មកយើង នៅពេលដែល ពួកគេត្រូវការដៃគូ ដែលផ្តល់ទស្សនៈវិស័យ
ចាំបាច់ និងគាំទ្រប្រតិបត្តិការ ដែលស្ថិតក្នុងស្ថានភាពស៊ាំញ៉ាំ។ គោលការណ៍របស់យើង គឺដោះស្រាយ
ការប្រឈមផ្នែកប្រតិបត្តិ និងផែនការយុទ្ធសាស្ត្រ តាមរយៈអាជីពរបស់ពួកគេជុំវិញពិភពលោក។ យើងធ្វើ
ប្រតិបត្តិការជាមួយ រដ្ឋាភិបាលថ្នាក់ខ្ពស់បំផុត មិនគ្រាន់តែនៅអាមេរិចទេ ប៉ុន្តែថែមទាំងលើសកលលោក
ផងដែរ និងដោះស្រាយវបត្តិ និងបំពេញគោលដៅស៊ាំញ៉ាំ របស់អង្គភាពអាជីវកម្ម និងការចែករំលែកការងារ
រដ្ឋ និងឯកជន។ 

អ្វីដែលយើងត្រូវធ្វើ
Akra គ្រូប ធ្វើការជាមួយអតិថិជន ដែលចង់ទទួលបានទ្រព្យ ឬ ប្រតិបត្តិការបង្កើតបរិក្ខា សម្រាប់តម្រូវ
ការប្រតិបត្តិការរបស់ពួកគេ ឬតម្រូវការ ដោះស្រាយបញ្ហាប្រឈម សម្រាប់អាជីវកម្មរបស់ពួកគេនៅទីផ្សារ
បរទេស។ យើងយល់គោលដៅរបស់អ្នក កំណត់ជាក់លាក់នូវ គោលបំណង បន្ទាប់មក បង្កើតផែនការ
ប្រតិបត្តិការ ឲ្យអ្នកនៅទីនោះ។ ក្នុងករណីមួយចំនួន វាអាចជាដំបូន្មានធម្មតា ដែលអតិថិជនអនុវត្តដោយ
ខ្លួនឯង។ ករណីផ្សេងទៀត Akra គ្រួប ទទួលខុសត្រូវទាំងស្រុង សម្រាប់គ្រប់គ្រងការទទួលបានការចាប់
ផ្តើម ការបង្កើតគម្រោង ផ្តល់ដំបូន្មានគ្រប់គ្រាន់ឲ្យអ្នកប្រតិបត្តិជាន់ខ្ពស់ ឬអ្នកគ្រប់គ្រងនៅកន្លែងផ្ទាល់។
ក្រុមហិរញ្ញវត្ថុនៃគម្រោងរបស់យើង ផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលអាចត្រូវជួយទៅឲ្យការី។ Akra គ្រូប ធានាទទួលខុសត្រូវបង្កើតគម្រោងសមស្រប។ នេះវាទាក់ទាញជាពិសេស សម្រាប់ក្រុមហ៊ុនដែល
ចូលក្នុងទីផ្សារដំបូង។   

របៀបដែលយើងធ្វើការ
យើងធ្វើការជាបណ្តាញជាមួយអ្នកអាជីពពិតប្រាកដ ដែលធ្វើការតាមវិស័យរបស់ពួកគេ។ យើងមានតែអ្នក
ដែលមានបទពិសោធ ប្រតិបត្តិអាជីវកម្ម ឬអ្នកអាជីពនៅក្នុងប្រទេសរបស់ខ្លួន ឬឧស្សាហកម្ម។ យើងធ្វើការ
ជាមួយអ្នកដែលធ្វើការកំណត់គោលដៅរបស់អ្នក សមត្ថភាព និងទ្រព្យ បញ្ហាប្រឈមធ្ងន់ធ្ងរ និងផែនការ
ពេលវេលាដើម្បីជោគជ័យ។